របៀបបង្ហាញចំនួនមនុស្សកំពុងទស្សនាប្លុក ខែធ្នូ 31, 2011
Posted by សុខហេង in យល់ដឹង.Tags: វើដប្រេស, អ្នកទស្សនា
trackback
លោកអាចបង្ហាញចំនួនមនុស្សដែលកំពុងទស្សនាប្លុករបស់អ្នកបានយ៉ាងងាយស្រួល ។ សូមចូលទៅកាន់ whos.amung.us/showcase បន្ទាប់មកជ្រើសរើសប្រភេទនៃការបង្ហាញដែលអ្នកពេញចិត្ត ។ សូមចុចលើប៊ូតុង Color Me! ដើម្បីអាចជ្រើសរើសពណ៌ដែលអ្នកចង់បាន ។

អ្នកនឹងឃើញកងរង្វង់ពណ៌ដែលអាចឲ្យអ្នកជ្រើសរើសពណ៌ជាច្រើន ។ កងខាងក្រៅតំណាងឲ្យពណ៌ផ្ទៃក្រោយ ចំណែកខាងក្នុងតំណាងពណ៌អក្សរ ។


បន្ទាប់ពីជ្រើសរើសពណ៌រួចរាល់ សូមចម្លងកូដ HTML ទៅដាក់ក្នុងប្លុករបស់អ្នក ។ ចូលទៅកាន់ Appearance -> Widgets ជ្រើសរើស Text Widget រួចបញ្ចូលកូដដែលបានចម្លង ហើយចុច Save -> Close ជាការស្រេច ។



ខ្ញុំយល់ថា ដូចជាដាក់ចំណងជើងខុសហើយ ព្រោះវាមិនមែនជាសមិទ្ធផលរបស់វតប្រេសទេ។ គួរដាក់ថា របៀប…..នៅក្នុងវតប្រេស
អ៎ អ្វីដែលខ្ញុំចង់និយាយគឺថារបៀបខាងលើនេះប្រើបានតែជាមួយវើដប្រេស ខ្ញុំមិនបានសាកល្បងជាមួយប្រព័ន្ធប្លុកផ្សេងឡើយ
តែបើសិនជាដាក់ថា របៀបបង្ហាញចំនួនមនុស្សកំពុងទស្សនាប្លុកវើដប្រេសប្រហែលងាយស្ដាប់ជាង ។ អរគុណចំពោះមតិ !