jump to navigation

រដ្ឋាភិបាល ៖ ដោះលែង​អ្នកទោស​ជនជាតិ​រូស៊ី​ដើម្បី​ប្រយោជន៍​ជាតិ ខែធ្នូ 26, 2011

Posted by សុខហេង in ព័ត៌មាន.
Tags: , , ,
trackback

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤​ មន្ត្រី​អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន បាន​អះអាង​ថា ដើម្បី​ប្រយោជន៍​ជាតិ រដ្ឋាភិបាល​បាន​ស្នើសុំ​ព្រះ​មហាក្សត្រ​ដោះ​លែង​អ្នក​ទោស​ជនជាតិ​រូស៊ី​ ឈ្មោះ អាឡិចសាន់ដ៍ ត្រូហ្វីមូហ្វ (Alexander Trofimov) ហើយ​ការ​សម្រេច​ចិត្ត​នេះ​ជា​សិទ្ធិ​សម្រេច​របស់​កម្ពុជា ។

ជន​រូស៊ី​ រូប​នេះ​មាន​ឈ្មោះ​ពិត​ថា ស្តានីស្លាវ ម៉ូឡូឌីយ៉ាកូវ (Stanislav Molodyakov) ត្រូវ​បាន​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៧ ពី​បទ​រំលោភ​ក្មេង​ស្រី​ចំនួន ១៧នាក់ អាយុ​ពី ៦ ទៅ ១៣​ឆ្នាំ ។ ចំនែក​នៅ​ប្រទេស​រូស៊ី​វិញ ជន​នេះ​ក៏​ត្រូវ​គេ​តាម​ចាប់​ខ្លួន​ពី​បទ​រំលោភ​កុមារ ៦នាក់ អាយុ​ពី ៨ ទៅ ១០​ឆ្នាំ​ផងដែរ ។

តាម​សំដី​លោក សំនៀង សិលា នាយក​អង្គការ​សកម្ម​ភាព​ដើម្បី​កុមារ គេ​បាន​ជូន​ដំណឹង​ដល់​គ្រួសារ​ជន​រងគ្រោះ​ទាំង​២១​គ្រួសារ ឲ្យ​ប្រុង​ប្រយ័ត្ន ត្បិត​ជន​រូស៊ី​រូប​នេះ​មាន​សេរី​ភាព ។ លោក​បាន​បន្ត​ទៀត​ថា មន្ត្រី​អង្គការ​ចំនួន​​១២​ បាន​ធ្វើ​សំណើរ​ទៅ​ក្រសួង​មហា​ផ្ទៃ ដើម្បី​បណ្ដេញ ត្រូហ្វីមូហ្វ ពី​ប្រទេស​កម្ពុជា ។

តុលាការ​កម្ពុជា​បាន​កាត់​ទោស អាឡិចសាន់ដ៍ ត្រូហ្វីមូហ្វ ឲ្យ​ជាប់​គុក ១៧​ឆ្នាំ បន្ទាប់​មក​កាត់​បន្ថយ​ទោស​ត្រឹម​ពាក់​កណ្ដាល និង​ជា​ចុង​ក្រោយ​ឲ្យ​រួច​ខ្លួន​តែ​ម្ដង នៅ​ថ្ងៃ​​អង្គារ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១១ ៕

ព័ត៌មាន​ពិស្ដារ ៖

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 61 other followers