របៀបកំណត់ថ្ងៃដាក់ផ្សាយអត្ថបទនៅក្នុងវើដប្រេស ខែធ្នូ 24, 2011
Posted by សុខហេង in ពីនេះពីនោះ, យល់ដឹង.Tags: ចុះផ្សាយ, ប្រកាស, វើដប្រេស, អត្ថបទ
trackback
លោកអ្នកអាចកំណត់ថ្ងៃចុះផ្សាយអត្ថបទនៅក្នុងវើដប្រេសបានយ៉ាងងាយស្រួល ។ ជាដំបូង លោកអ្នកត្រូវរៀបចំអត្ថបទដែលចង់ចុះផ្សាយឲ្យហើយរួចរាល់ និងអ្នកត្រូវដឹងកាលបរិច្ឆេទនៃការចុះផ្សាយ ។ បន្ទាប់មកធ្វើការកំណត់វានៅក្នុងផ្ទាំងចុះផ្សាយ (Publish) ដែលមានទីតាំងខាងលើខាងស្ដាំនៃទំព័រសរសេរអត្ថបទ ។ ត្រង់ចំនុង Schedule សូមចុចលើពាក្យ Edit រួចកំណត់ថ្ងៃ និងម៉ោង បន្ទាប់មកចុចលើប៊ូតុង OK និងជាចុងក្រោយចុចលើប៊ូតុង Schedule នោះជាការស្រេច ។ សូមមើលរូបខាងក្រោម ៖
ជាក់ស្ដែងអត្ថបទនេះខ្ញុំបានកំណត់ឲ្យចុះផ្សាយនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១១ ម៉ោង៣រសៀល ។ លើសពីនេះនៅមានអត្ថបទមួយចំនួនទៀតដែលត្រូវបានដាក់កំណត់ឲ្យចុះផ្សាយនៅថ្ងៃបន្ដបន្ទាប់ ៕




មតិ»
No comments yet — be the first.