កម្ពុជាជាប់ថ្នាក់ «របបកូនកាត់ » ខាងប្រជាធិបតេយ្យ ខែធ្នូ 22, 2011
Posted by សុខហេង in ព័ត៌មាន, សង្គម.Tags: តុលាការ, បោះឆ្នោត, ប្រជាធិបតេយ្យ, សេដ្ឋកិច្ច, ស៊ីវិល
trackback
ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ថា ជា«របបកូនកាត់» និងស្ថិតក្នុងចំណាត់ថ្នាក់ទី១០១ ក្នុងចំណោមប្រទេស១៦៧ ក្នុងពិភពលោក។
សម្រាប់ទស្សនាវដ្តីអ្នកសេដ្ឋកិច្ច បានវាស់វែងកម្រិតនៃលទ្ធិប្រជាធិបតេយ្យក្នុងបណ្តាប្រទេស នានា ដោយផ្អែកលើកត្តា៥គឺ ដំណើរការបោះឆ្នោត ពហុនិយម សេរីភាពស៊ីវិល ការប្រព្រឹត្តរបស់រដ្ឋាភិបាល និង ការចូលរួមនយោបាយ និងវប្បធម៌នយោបាយ។ ដោយផ្អែកទៅលើពន្ទុនៅក្នុងកត្តានីមួយៗ ប្រទេសទាំងឡាយត្រូវបានរៀបចំឲ្យស្ថិតនៅក្នុងរបបចំនួន៤ ប្រភេទផ្សេងគ្នាគឺលទ្ធិប្រជាធិបតេយ្យពេញលេញ លទ្ធិប្រជាធិបតេយ្យមាន ខ្វះចន្លោះ របបកូនកាត់ ហើយនិងរបបផ្តាច់ការ។
ប្រទេសកម្ពុជា បានចាត់ចូលទៅក្នុងប្រភេទរបបកូនកាត់ មានន័យថា រដ្ឋាភិបាលនោះត្រូវបានវាយតម្លៃចរិតលក្ខណៈថា មានប្រព័ន្ធតុលាការមិនឯករាជ្យ សង្គមស៊ីវិល និងនីតិរដ្ឋខ្សោយ និងអំពើពុករលួយគ្រប់ទីកន្លែង។
ប្រភព http://bit.ly/ttXWAG



មតិ»
No comments yet — be the first.