jump to navigation

ប្រទាល​កបិលភ័ស្ដ ខែ​ឧសភា 19, 2009

Posted by សុខហេង in ពីនេះ​ពីនោះ, រុក្ខជាតិ, រូបភាព.
trackback

img2ប្រទាល​កបិលភ័ស្ដ ជា​រុក្ខជាតិ​ដែល​ធ្វើ​ការ​បន្ត​ពូជ​ដោយ​ស្លឹក ។ វា​មាន​ពន្លក​តូច ៗ ដុះ​នៅ​លើ​ស្លឹក​ ។ ពន្លក​តូច ៗ នោះ​ជ្រុះ​ទៅ​លើ​ដី លូត​លាស់​បាន​ជា​កូន​រុក្ខជាតិ​ថ្មី ។

=======================

កាល​ពី​មុន​ខ្ញុំ​អត់​ស្គាល់​ដែរ តែ​ចៃដន្យ​អី​ប្រទះ​ឃើញ​វា​នៅ​ក្នុង​សៀវភៅ​ជីវវិទ្យា​ថា្នក់​ទី​៨ របស់​ប្អូន​ស្រី​ខ្ញុំ​ទើប​ស្គាល់​ឈ្មោះ​វា ។

រូបភាព​មួយ​ចំនួន

img3

img4

img5

មតិ»

1. តាស៊ីក្លូ - ខែ​ឧសភា 19, 2009

ស្អាតៗណាស់ចៅសុខហេង ! តាចង់សុំខ្លះយកទៅដាំតើបានទេចៅតា?

2. សុភា - ខែ​ឧសភា 20, 2009

យក​ទៅ​ដាំ​អី​តា ក្រែង​អត់​មាន​ផ្ទះ​សំបែង​ផង​ណឹង។ ដាំ​លើ​ស៊ីក្លូ​ទៅ​ចឹង :P

3. តាស៊ីក្លូ - ខែ​ឧសភា 20, 2009

នរណាថាតាស៊ីក្លូយកទៅដាំ? តាស៊ីក្លូយកទៅផ្សំគ្រឿងស្ងោរស៊ុបកូនផ្សោត
ណ្ហឹងណា ! យី !

4. Sophia - ខែ​ឧសភា 20, 2009

ប្រទាលនេះនៅផ្ទះខ្ញុំមានតើ តែមិនបានដឹងថាឈ្មោះអី។

5. អគ្គលីបុត្រ - ខែ​ឧសភា 20, 2009

It is easy to grow!
I like to keep it in my garden!

6. វិចិត្រ - ខែ​ឧសភា 20, 2009

ខ្ញុំ​ធ្លាប់​តែ​លឺ​គេ​ហៅ​ថា ប្រទាល​ក្រុង​សំរឹទ្ធ ព្រោះ​គេ​ប្រើ​វា​ធ្វើ​ជា​ថ្នាំ​ត្រជាក់។

7. សុខហេង - ខែ​ឧសភា 20, 2009

តាស៊ីក្លូ »» មាន​អី តា​មក​យក​ពេល​ណា​ក៏​បាន ចាំ​ចៅ​ជួយ​លើក​ដាក់​លើ​ស៊ីក្លូ ។ តា​ក្លូ​ទំនង​ចេះ​ធ្វើ​ម្ហូប​ច្រើន​ហើយ​មើល​ទៅ !

សុភា »» មែន​ហើយ បើ​គាត់​យក​ទៅ​ដាំ​លើ​ស៊ីក្លូ ប្រាកដ​ជា​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល !

អគ្គលីបុត្រ »» ស្រួល​ដាំ​មែន​នឹង យូរ ៗ ស្រោច​ទឹក​ម្ដង​ក៏​វា​រស់​ដែរ !

វិចិត្រ »» មែន​ក៏​អី ខ្ញុំ​អត់​ដែល​លឺ​សោះ ! ចុះ​គេ​ធ្វើ​ជា​ថ្នាំ​ត្រជាក់​មេច​ទៅ ? ព្រោះ​ថា​ខ្ញុំ​ឧស្សាហ៍​ក្ដៅ​ក្នុង​ដែរ​នឹង ។

8. បាត់ដំបង - ខែ​ឧសភា 20, 2009

តាស៊ីក្លូ យាយនៅមុខរ៉ាប្រាប់ថា អោយយកប្រទាលហ្នឹងទៅអោយគាត់ផង

9. វិចិត្រ - ខែ​ឧសភា 20, 2009

បុក​ ហើយ​ពូត​យក​ទឹក​វា​មក​ផឹក​។ ធានា​ថា​នឹង​ត្រជាក់​ខ្លូន​ល្អូក​ដូច​ខ្មោច​ :D

10. RAsmey - ខែ​ឧសភា 20, 2009

ថតរូបបានល្អមែន!!!​គួរឲ្យចង់គយគន់!​:-D

11. សុខហេង - ខែ​ឧសភា 22, 2009

បាត់់ដំបង »» អូហ៍ តាស៊ីក្លូ​មាន​យាយ​នៅ​មុខ​រ៉ា​ទៀត ?

វិចិត្រ »» សាក​ខ្លូន​ឯង​ចុះ ! :D

Rasmey »» អរគុណ !

12. វិចិត្រ - ខែ​ឧសភា 22, 2009

ខ្ញុំ​សាក​រួច​ហើយ កាល​ពី​នៅ​ក្មេង​ ពេល​ខ្ញុំ​ក្តៅ​ខ្លួន ម្តាយ​ខ្ញុំ​តែង​បុក​ប្រទាល​នេះ​អោយ​ខ្ញុំ​ផឹក។ មាន​ប្រសិទ្ធិភាព​មែន។ ហើយ​បើ​មិន​ជឿ​ សុខហេង​អាច​បើ​ក​មើល​ក្នុង​សៀវភៅ​រុក្ខជាតិ​ឱសថ​ បោះពុម្ព​ដោយ​ក្រសួង​សុខាភិបាល​បាន។​

13. rainbowpig - ខែ​ឧសភា 24, 2009

កាលមុន ផ្ទះកូនជ្រូកដាំប្រទាលនេះដែរ។ កូនជ្រូកឧស្សាហ៍លួចមើលវាណាស់។ វាងាយដុះ បន្តពូជពង្សកូនចៅ ហើយគ្មានពិបាកថែរក្សាអីនោះទេ។ កូនជ្រូកមានអារម្មណ៍ថា វាស្អាត ហើយមើលទៅវានោះ ដូចជាប្រទាលមិនមានទុក្ខកង្វល់ផង។ វាបន្តការងាររបស់វានោះ គ្មានចេះខ្ជិលទេ។

14. សុខហេង - ខែ​ឧសភា 24, 2009

វិចិត្រ »» អរគុណ​ច្រើន​ហើយ ខ្ញុំ​នឹង​សាក​នៅ​ពេល​ក្រោយ !

rainbowpig »» មែន​នឹង មើល​ទៅ​វា​គ្មាន​ទុក​កង្វល់​អី​បន្ដិច​ឡើយ !

15. តាស៊ីក្លូ - ខែ​ឧសភា 26, 2009

សុខហេង ! តាចេះធ្វើម្ហូបក្លែមច្រើនមុខណាស់ ពិសេសគឺម្ហូបក្លែមកូនផ្សោត
ហ្នឹងតាហ្នង ! ចាំតាធ្វើហើយតាហៅចៅទៅក្លែមជាមួយតាដែរ ហើយចៅ
បាត់ដំបងកុំភ្លេចស្រាផ្តិលណាចៅ។ យើងបើកវង់ជប់លៀងសាច់ផ្សោតម្តង​!

ចៅបាត់ដំបង ! ហ្នឹងហើយតាយកប្រទាលហ្នឹងទៅស្អំបេះដូងយាយៗកោស
ខ្យល់នៅមុខរ៉ា ហេហេហេហហេ។

ចៅសុខហេង ! តាមានយូរហើយមីនាងៗនៅមុខរ៉ានោះចៅឯងទើបតែដឹង?
កាលមុខតាមានពួកនាងៗលក់ក្រូចច្របាច់ និងអំពៅកៀបនៅមុខវត្តបទុម
ហេហេហេហេហេហ !

16. Koy - ខែ​ឧសភា 26, 2009

រុក្ខជាតិនេះមានឈ្មោះដូចស្រុកកំណើតរបស់ព្រះពុទ្ធដែរ។​ វាពិតជាជូយអោយត្រ
ជាក់ក្នុងមែន គ្រុនក្តៅផឹកទៅឆាប់បាត់ហើយថែមទាំងជួយអោយសាច់ស្អាតទៀត។

17. សុខហេង - ខែ​ឧសភា 26, 2009

តាស៊ី​ក្លូ​ប្រសព្វ​ណាស់ តែ​ឥឡូវ​ផ្សោត​គេ​កំពុង​អភិរក្ស​ផង ខ្ញុំ​អត់​ហ៊ាន​ទេ ។ យើស​ សុទ្ធ​តែ​ស្អំ​បេះដូង​ឲ្យ​យាយ​មុខ​រ៉ា ចុះ​បេះដូច​ផស់​យាយ​នៅ​ត្រឡោកបែក​គិត​មេច​ទៅ ? ហើយ​ចុះ​ពួក​នាង ៗ លក់​ក្រូច​ច្របាច់ និង​អំពៅកៀប​នឹង​ទៅ​ណា​អស់​ទៅ ?

Koy »» អរគុណ​ច្រើន​ដែល​បាន​ប្រាប់ !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 61 other followers