jump to navigation

របៀបបង្ហាញ​ចំនួន​មនុស្ស​កំពុង​ទស្សនា​ប្លុក ខែធ្នូ 31, 2011

Posted by សុខហេង in យល់ដឹង.
Tags: ,
3 comments

លោក​អាច​បង្ហាញ​ចំនួន​មនុស្ស​ដែល​កំពុង​ទស្សនា​ប្លុក​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល ។ សូម​ចូល​ទៅ​កាន់ whos.amung.us/showcase បន្ទាប់​មក​ជ្រើស​រើស​ប្រភេទ​នៃ​ការ​បង្ហាញ​ដែល​អ្នក​ពេញ​ចិត្ត ។ សូម​ចុច​លើ​ប៊ូតុង Color Me! ដើម្បី​អាច​ជ្រើស​រើស​ពណ៌​ដែល​អ្នក​ចង់​បាន ។

(ច្រើនទៀត…)

ហ្វូតូសប ៖ អក្សរ​ឆ្លុះ ខែធ្នូ 30, 2011

Posted by សុខហេង in ហ្វូតូសប.
Tags: , ,
2 comments

១. បង្កើត​ឯកសារ​ថ្មី​មួយ File -> New… ឬ Ctrl + N
២. ជ្រើស​រើស​ឧបករណ៍​វាយ​អក្សរ Horizontal Type Tool នៅ​លើ​របារ​ឧបករណ៍ ឬ​ចុច T ហើយ​វាយ​អក្សរ

(ច្រើនទៀត…)

ពលរដ្ឋ​មាន​ក្ដី​បារម្ភ​ខណៈ​អ្នក​ទោស​ត្រូវបាន​ដោះ​លែង ខែធ្នូ 29, 2011

Posted by សុខហេង in ព័ត៌មាន.
Tags: , ,
add a comment

ថ្មី ៗ ​ព្រះ​មហាក្សត្រ ក៏​ដូច​ជា​រដ្ឋាភិបាល​បាន​លើក​លែង​ទោស​ដល់​ទណ្ឌិត​​ជា​ច្រើន​នាក់​ឲ្យ​រួច​ឃុំ ។ ក្នុង​ចំណោម​នោះ​មាន​អ្នក​ទោស​ជា​ជន​បរទេស​បី​នាក់​មាន​ទោស​រំលោភ​កុមារ ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព ។ ខណៈ​ដែល​ពួក​គេ​ទាំង​នោះ​មាន​សេរី​ភាព ដើរហើរ​ពេញ​ផ្ទៃ​ប្រទេស បាន​បណ្ដាល​ឲ្យ​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​ដល់​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ជន​ដែល​ធ្លាប់​រង​គ្រោះ ។

ព័ត៌មាន​ពិស្ដារ ៖ ជន​រងគ្រោះ​បារម្ភ បន្ទាប់​ពី​ការ​ដោះលែង​ជន​រំលោភ​លើ​កុមារ

អត្ថបទ​ទាក់​ទង ៖ រដ្ឋាភិបាល ៖ ដោះលែង​អ្នកទោស​ជនជាតិ​រូស៊ី​ដើម្បី​ប្រយោជន៍​ជាតិ

 

Browser Add-ons: Awesome Screenshot ខែធ្នូ 29, 2011

Posted by សុខហេង in កម្មវិធី, អ៊ីនធើនែត.
Tags: , , ,
add a comment
  1. Capture entire page or crop any portion
  2. Annotate it with rectangles, circles, arrows, lines and text
  3. Use eraser to hide sensitive information
  4. Save to Local or upload to awesomescreenshot.com and get a shareable link
  5. Supported browsers: Firefox, Chrome, and Safari

Capture the whole page or any portion

Annotate it with rectangles, circles, arrows, lines and text

(ច្រើនទៀត…)

ទំនាយ​ពិភព​លោក​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១២ ខែធ្នូ 28, 2011

Posted by សុខហេង in កំប្លែង.
Tags: , ,
5 comments

រដ្ឋាភិបាល ៖ ដោះលែង​អ្នកទោស​ជនជាតិ​រូស៊ី​ដើម្បី​ប្រយោជន៍​ជាតិ ខែធ្នូ 26, 2011

Posted by សុខហេង in ព័ត៌មាន.
Tags: , , ,
4 comments

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤​ មន្ត្រី​អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន បាន​អះអាង​ថា ដើម្បី​ប្រយោជន៍​ជាតិ រដ្ឋាភិបាល​បាន​ស្នើសុំ​ព្រះ​មហាក្សត្រ​ដោះ​លែង​អ្នក​ទោស​ជនជាតិ​រូស៊ី​ ឈ្មោះ អាឡិចសាន់ដ៍ ត្រូហ្វីមូហ្វ (Alexander Trofimov) ហើយ​ការ​សម្រេច​ចិត្ត​នេះ​ជា​សិទ្ធិ​សម្រេច​របស់​កម្ពុជា ។

ជន​រូស៊ី​ រូប​នេះ​មាន​ឈ្មោះ​ពិត​ថា ស្តានីស្លាវ ម៉ូឡូឌីយ៉ាកូវ (Stanislav Molodyakov) ត្រូវ​បាន​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៧ ពី​បទ​រំលោភ​ក្មេង​ស្រី​ចំនួន ១៧នាក់ អាយុ​ពី ៦ ទៅ ១៣​ឆ្នាំ ។ ចំនែក​នៅ​ប្រទេស​រូស៊ី​វិញ ជន​នេះ​ក៏​ត្រូវ​គេ​តាម​ចាប់​ខ្លួន​ពី​បទ​រំលោភ​កុមារ ៦នាក់ អាយុ​ពី ៨ ទៅ ១០​ឆ្នាំ​ផងដែរ ។

តាម​សំដី​លោក សំនៀង សិលា នាយក​អង្គការ​សកម្ម​ភាព​ដើម្បី​កុមារ គេ​បាន​ជូន​ដំណឹង​ដល់​គ្រួសារ​ជន​រងគ្រោះ​ទាំង​២១​គ្រួសារ ឲ្យ​ប្រុង​ប្រយ័ត្ន ត្បិត​ជន​រូស៊ី​រូប​នេះ​មាន​សេរី​ភាព ។ លោក​បាន​បន្ត​ទៀត​ថា មន្ត្រី​អង្គការ​ចំនួន​​១២​ បាន​ធ្វើ​សំណើរ​ទៅ​ក្រសួង​មហា​ផ្ទៃ ដើម្បី​បណ្ដេញ ត្រូហ្វីមូហ្វ ពី​ប្រទេស​កម្ពុជា ។

តុលាការ​កម្ពុជា​បាន​កាត់​ទោស អាឡិចសាន់ដ៍ ត្រូហ្វីមូហ្វ ឲ្យ​ជាប់​គុក ១៧​ឆ្នាំ បន្ទាប់​មក​កាត់​បន្ថយ​ទោស​ត្រឹម​ពាក់​កណ្ដាល និង​ជា​ចុង​ក្រោយ​ឲ្យ​រួច​ខ្លួន​តែ​ម្ដង នៅ​ថ្ងៃ​​អង្គារ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១១ ៕

ព័ត៌មាន​ពិស្ដារ ៖

ម៉ារី គុយរី ខែធ្នូ 25, 2011

Posted by សុខហេង in យល់ដឹង, វិទ្យាសាស្ត្រ.
Tags: , , ,
add a comment

ម៉ារី ស្កូដូស្កា គុយរី  គឺ​ជា​​​រូប​វិទូ និង​គីមី​វិទូ​ជន​ជាតិ​ប៉ូឡូញ​-បារាំង​ដ៏​​ល្បី​ល្បាញ​​ដែល​​បាន​​ ត្រួសត្រាយ​​ការ​ស្រាវ​ជ្រាវ​​​អំពី​​វិទ្យុសកម្មដំបូងគេ ។ គាត់​​គឺ​ជា​​មនុស្ស​​ដំបូង​គេ​​ដែល​​ទទួល​​បាន​រង្វាន់ណូបែល​​ពីរ​គឺ ផ្នែក​រូបវិទ្យា និង​ផ្នែកគីមីវិទ្យា ។ គាត់​​គឺ​ជា​​ស្ត្រី​ទីមួយ​​ដែល​​បាន​​ក្លាយ​ជា​​សាស្ដ្រាចារ្យ​​នៅ​ឯ​​ សាកលវិទ្យាល័យប៉ារីស ។

ស្នាដៃ​របស់​​គាត់រួមមាន​ទ្រឹស្ដី​ស្ដីអំពី​វិទ្យុសកម្ម  បច្ចេកទេស​​ក្នុងការ​ញែក​ធាតុអ៊ីសូតូប​វិទ្យុសកម្ម និង​បាន​រកឃើញ​ធាតុវិទ្យុសកម្ម​ពីរ​គឺ ប៉ូឡូញ៉ូម និង រ៉ាដ្យូម​។ គាត់​បាន​ដឹកនាំ​ការស្រាវជ្រាវ​ដំបូងគេ​លើ​លោក​​ក្នុង​ការព្យាបា​ល​ណេអូប្លាស់ (សាច់ដុះ)ដោយ​ប្រើ​អ៊ីសូតូប​​វិទ្យុសកម្ម​។ អ្នកស្រី​ជា​ស្ថាបនិក​វិទ្យាស្ថានគុយរី​ទាំង២​កន្លែងគឺ វិទ្យាស្ថានគុយរី (ប៉ារីស) និង វិទ្យាស្ថានគុយរី (វ៉ារស្សាវ៉ា)​។ អាន​បន្ថែម